Hello VOA៖ អ្នកតស៊ូមតិសង្ឃឹមថា ធនធានយុវជនខ្មែរនឹងដើរទាន់ការវិវត្តន៍របស់អាស៊ាន
Your browser doesn’t support HTML5
មេដឹកនាំក្រុមតស៊ូមតិយុវជនក្នុងប្រទេសកម្ពុជារំពឹងថាការកសាងធនធានយុវជន កម្ពុជាជាមួយជំនាញនិងចំណេះដឹងនានា នឹងមានការរីកចំរើនទាន់យុវជនក្នុង ប្រទេសនានាក្នុងតំបន់។ នេះ បើតាមការអះអាងរបស់លោក ជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដែលបានថ្លែងក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍។ លោកបានយល់ឃើញថា ទោះជាយុវជនកម្ពុជាមិនទាន់បាន ទទួលការយល់ដឹងទូលំទូលាយក្តី តែលោកចង់ឃើញថា យុវជនទទួលបានជំនាញ និងចំណេះដឹងជាច្រើនទាក់ទងនឹងវិស័យវិស្វកម្ម ស្ថាបត្យកម្ម ទេសចរណ៍ អប់រំ និងជំនួញជាដើម។ លោកបន្ថែមថា កន្លងមកទោះជាមិនទាន់មានការបង្កើនធនធាននេះ ខ្លាំងក្តីតែលោកឃើញថារដ្ឋាភិបាលបានចាប់ផ្តើមប្រកាសឲ្យដឹងពីការដែលយុវជន ត្រូវប្រុងប្រៀបខ្លួននិងតម្រូវការក្នុងពេលកម្ពុជាបានធ្វើសមាហរណកម្មទៅក្នុងទីផ្សារសេដ្ឋកិច្ចអាស៊ានរួមកាលពីចុងឆ្នាំ២០១៦។ លោកបានបញ្ជាក់ថា យុវជនខ្មែរបានចូលរួមច្រើនក្នុងសកម្មភាពយុវជនអាស៊ានដូចជាបញ្ហាសិទ្ធិមនុស្ស ការប្រែប្រួលអាកាសធាតុ និងការជជែកពិភាក្សាអំពីការប្រឈមុខរបស់អាស៊ានជាដើម៕ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ០២ កុម្ភៈ ២០១៧)