VOA ប្រារព្ធខួបទី ៧៥ នៃការផ្សាយរបស់ខ្លួន
Your browser doesn’t support HTML5
នៅមិនដល់៧សប្តាហ៍ក្រោយពីសហរដ្ឋអាមេរិកបានចូលជាផ្លូវការក្នុងសង្គ្រាមលោកលើកទី២ ការផ្សាយបន្តផ្ទាល់តាមវិទ្យុរយៈពេល១៥នាទីតាមរលកវិទ្យុខ្លីបានត្រូវបញ្ជូនតាមរលកធាតុអាកាសទៅប្រទេសអាល្លឺម៉ង់ ពីបន្ទប់ផ្សាយដ៏តូចមួយនៅក្នុងទីក្រុងញូយ៉កកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៤២។ ការផ្សាយនោះបានចាប់ផ្តើមដោយមានចម្រៀងស្នេហាជាតិអាមេរិកាំងដែលមានចំណងជើងថា«The Battle Hymn of the Republic»។ បន្ទាប់មក មានសំឡេងរបស់លោក William Harlan Hale អ្នកផ្សាយដែលត្រូវអាចគេឮដោយនិយាយថា «យើងនាំជូនសំឡេងមកពីសហរដ្ឋអាមេរិក»។ ថ្ងៃនេះ ហើយនឹងចាប់តាំងពីពេលនេះតទៅ យើងនឹងនិយាយទៅកាន់អស់លោកអ្នក អំពីសហរដ្ឋអាមេរិកនិងសង្គ្រាម។ ព័ត៌មានអាចល្អ អាចអាក្រក់ តែយើងផ្សាយការពិត»។