Hello VOA៖ សង្គមស៊ីវិល នៅមិនទាន់ពេញចិត្តនឹងការឆ្លើយតបរបស់រដ្ឋាភិបាលក្នុងរឿងបរិមាណខ្សាច់នាំចេញ
Your browser doesn’t support HTML5
ក្រុមអង្គការសង្គមស៊ីវិល បានសម្ដែងការមិនទាន់ពេញចិត្តនឹងការបកស្រាយបំភ្លឺរបស់រដ្ឋាភិបាលជុំវិញភាពចម្រូងចម្រាសទាក់ទងនឹងបរិមាណខ្សាច់នាំចេញពីកម្ពុជាទៅបរទេស ដែលគេសង្ស័យថា ធ្វើឲ្យបាត់ប្រាក់ចំណូលជាតិ រាប់លានដុល្លារអាមេរិក។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានសមត្ថកិច្ចក្នុងការស៊ើបអង្កេតការចោទប្រកាន់ឬតម្រុយនៃអំពីពុករលួយណាមួយនោះ គួរតែចាត់វិធានការលើបញ្ហានេះ។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៩ មករា ២០១៧)