ទិន្នន័យថ្មីជួយបង្កើនការយល់ដឹងអំពីរន្ធខ្មៅ (VOA វិទ្យាសាស្រ្ត ៩១)
Your browser doesn’t support HTML5
អ្នកវិទ្យាសាស្ត្រកាន់តែយល់ដឹងច្រើនឡើងអំពី «រន្ធខ្មៅ» ក្នុងទីអវកាស ដែលជាកន្លែងមួយដែលទំនាញមានលក្ខណៈខ្លាំងអស្ចារ្យរហូតសូម្បីកាំពន្លឺក៏មិនអាចចេញរួច។ រន្ធខ្មៅទាំងនេះកើតមានឡើងនៅក្រោយពេលផ្កាយយក្សផ្ទុះឡើងយ៉ាងខ្លាំង ក្លាយទៅជាមហាដុំភ្លើងដ៏ភ្លឺខ្លាំងបំផុតរយៈពេលខ្លី ដែលគេហៅថា supernova។ រូបធាតុនានាដែលត្រូវសាយភាយក្រោយការផ្ទុះដ៏ធំនេះ នឹងត្រូវស្រុតចូលគ្នានៅប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែបន្ទាប់មក ហើយទំនាញនឹងទាញបញ្ចូលរូបធាតុទាំងនេះទៅក្នុងចំណុចដ៏តូចមួយ។ ឥឡូវនេះ ទិន្នន័យពីផ្កាយរណបជប៉ុនមួយ កំពុងជួយទម្លាយអាថ៌កំបាំងនៃចំណុចប្រសព្វតែមួយឬ Singularity ដែលយើងមើលមិនឃើញដោយផ្ទាល់នឹងភ្នែកនេះ។ អ្នកស្រី Deborah Block រាយការណ៍អំពីរឿងនេះ។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕