ភាពយន្តស្នេហា «Loving» កែប្រែអាមេរិក
Your browser doesn’t support HTML5
ដោយផ្អែកទៅតាមរឿងពិត ភាពយន្ត Loving បង្ហាញពីក្តីស្រឡាញ់រវាងលោក Richard Loving ហើយនឹងអ្នកស្រី Mildred Loving គឺរវាងបុរសស្បែក ស និងស្ត្រីស្បែកខ្មៅ ដែលប្រឆាំងនឹងច្បាប់ កាលពីឆ្នាំ១៩៥៧ របស់រដ្ឋ Virginia ដែលមិនអនុញ្ញាតឲ្យអ្នកដែលមានពណ៌សម្បុរខុសគ្នារៀបការជាមួយនឹងគ្នា ហើយពួកគេបានរៀបការនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលនៅក្បែរនោះ។ ព្រឹត្តការណ៍នោះបានលាតត្រដាងពីការកែប្រែនៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រី Penelope Poulou នៃ VOA បានសន្ទនាជាមួយនឹងអ្នកផលិតភាពយន្តនិងអ្នកដឹកនាំសម្តែងភាពយន្តប្រវត្តិសាស្ត្រនេះ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕