ការធ្វើកំណែទម្រង់នៅក្រុង Ferguson មានដំណើរការទៅមុខបន្ទាប់ពីដំណោះស្រាយប្តឹងសហព័ន្ធ
Your browser doesn’t support HTML5
ការធ្វើកំណែទម្រង់នៅក្រុង Ferguson មានដំណើរការទៅមុខបន្ទាប់ពីដំណោះស្រាយប្ដឹងសហព័ន្ធ។ អស់រយៈពេលជាង២ឆ្នាំហើយចាប់តាំងពីទីក្រុង Ferguson រដ្ឋ Missouri បាននាំឲ្យមានអំពើហិង្សាអស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីមន្ត្រីប៉ូលិសស្បែកសម្នាក់ បានបាញ់សម្លាប់ លោកMichael Brown ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកម្នាក់។ ការស្លាប់របស់យុវជនអាយុ១៨ឆ្នាំនេះបានបណ្ដាលឲ្យមានកុប្បកម្ម និងការតវ៉ា ហើយនឹងមានចលនាទូទាំងប្រទេសប្រឆាំងនឹងប៉ូលិសដែលធ្វើបាបជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក។ ទោះជាមន្ត្រីប៉ូលិសរូបនោះ ត្រូវបានតុលាការកាត់ទោសឲ្យរួចខ្លួនក៏ដោយ ឧបទ្ទវហេតុនេះបាននាំឲ្យមានការស៊ើបអង្កេតពីសំណាក់រដ្ឋាភិបាលសហព័ន្ធដែលបានរកឃើញការលំអៀងខាងជាតិសាសន៍នៅក្រសួងប៉ូលិសក្នុងក្រុងនោះ។ លោក Chris Simkins នៃ VOA រាយការណ៍ពីទីក្រុង Ferguson ស្តីពីការជឿនលឿនដែលទីក្រុងនោះបានធ្វើចាប់តាំងពីចលាចលមក។ ហើយ លោក ជឹង ប៉ូជីន ជូនសេចក្ដីប្រែសម្រួល៕