Hello VOA៖ អ្នកវិភាគ​ថា ឆ្នាំ​២០១៧​នឹង​មាន​ការកើនឡើង​ប្រជាប្រិយភាព​ស្ថាប័ន​ព្រះមហាក្សត្រ

Your browser doesn’t support HTML5

បញ្ហា​ក្នុង​ស្រុក​និង​​ក្នុង​តំបន់​នឹង​បន្ត​គ្រប​ដណ្តប់​លើ​ឆាក​នយោបាយ​កម្ពុជា​នៅឆ្នាំ​២០១៧​នេះ ក្នុង​ខណៈ​ពេល​ដែល​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​រាជ្យ​បល្ល័ង្គ​នឹង​បន្ត​កើនឡើង​ស្របគ្នា​នឹង​កំដៅ​នយោបាយ​នៅ​ចុង​ឆ្នាំ​។ នេះ​បើ​តាម​ការព្យាករណ៍​របស់​អ្នកវិភាគ​នយោបាយ។ លោក​អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃច័ន្ទ​នេះ​ថា ស្មារតី​​​លើក​កម្ពស់​មោទនភាព​ជាតិ​​និង​​អត្តសញ្ញាណ​ជាតិ​ដែល​កាន់តែ​កើនឡើង​​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​ជាពិសេស​ក្រុម​យុវជន​នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​ព្រះមហាក្សត្រ​ខ្មែរ​កាន់តែ​លេចត្រដែត​ឡើង​ជាង​ពេល​ណាៗ​ទាំងអស់៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ០២ មករា ២០១៧)