Hello VOA៖ ការចាប់បញ្ជូនពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកទៅកម្ពុជាវិញជាអំពើអមនុស្សធម៌
Your browser doesn’t support HTML5
អ្នកតស៊ូមតិប្រឆាំងនឹងការចាប់បញ្ជូនពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក ត្រឡប់ទៅប្រទេសកម្ពុជាវិញ លើកឡើងថា ការដែលសហរដ្ឋអាមេរិកធ្វើបែបនេះទៅលើជនជាតិខ្មែរ គឺជាអំពើអមនុស្សធម៌។ លោក សេក កុសល សកម្មជនខ្មែរអាមេរិកាំងនៅក្នុងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដែលកំពុងព្យាយាមបញ្ឈប់ការចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់ទៅកម្ពុជាវិញនោះ មានប្រសាសន៍បែបនេះនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃច័ន្ទទី១៩ ខែធ្នូនេះ៖ «អ្នកដែលមកសហរដ្ឋអាមេរិកនៅមុនឆ្នាំ១៩៩៤ ដូចជានៅក្នុងអំឡុងឆ្នាំ១៩៧០ ឬ១៩៨០អីហ្នឹង បើយើងនិយាយទៅ គឺជាជនដែលគ្មានអ្វីទាំងអស់។ យើងចូលមកក្នុងប្រទេសគេ ភាសាគេ ក៏យើងអត់ចេះ ច្បាប់ទម្លាប់ក៏យើងអត់ចេះ ហើយបងប្អូនភាគច្រើន គាត់មកជាកូនកំព្រា អត់ឪពុកអត់ម្ដាយ អញ្ចឹងការណែនាំក៏ខ្វះខាត។ ដូច្នេះ ការដឹកជញ្ជូនពួកគាត់នេះ ទៅស្រុកខ្មែរវិញ វាអមនុស្សធម៌មែនទែន»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/មីនីសូតា, ១៩ ធ្នូ ២០១៦)