ប្រព័ន្ធឆ្លើយសំណួរដោយស្វ័យប្រវត្តិឈ្មោះ Watsonរបស់ក្រុមហ៊ុន IBM សិក្សាពីជំងឺកម្រផ្សេងៗដែលកើតទៅលើមនុស្ស
Your browser doesn’t support HTML5
ប្រព័ន្ធឆ្លើយសំណួរដោយស្វ័យប្រវត្តិតាមកុំព្យូទ័រឈ្មោះថា Watsonរបស់ក្រុមហ៊ុន IBM ដែលបានប្រើលើគម្រោងផ្សេងៗជាច្រើន រាប់ចាប់តាំងពីគម្រោងសុខាភិបាល អប់រំ រហូតដល់ការបង្កើតរូបមន្តថ្មីៗ នឹងត្រូវគេយកមកប្រើដើម្បីជួយក្រុមវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យ ទៅលើជំងឺកម្រនានាក្នុងពេលឆាប់ៗខាងមុខនេះ។ Watsonជាប្រព័ន្ធមួយ ដែលទទួលបានពានរង្វាន់ផ្នែកសំណួរចម្លើយដោយស្វ័យប្រវត្តិរបស់កម្មវិធីឆ្លើយសំណួរ Jeopardy ហើយក៏ជាប្រព័ន្ធមួយដែលមានលទ្ធភាពវិភាគទិន្នន័យធំៗ និងឆ្លើយសំណួរដែលស្មុគស្មាញបានយ៉ាងរហ័ស។ លោក George Putic នៃVOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕