Hello VOA សុខភាព៖ កង្វះអនាម័យផ្នែកវេជ្ជសាស្រ្តជាហានិភ័យធំមួយបង្កឲ្យឆ្លងជំងឺរលាកថ្លើមប្រភេទ C
Your browser doesn’t support HTML5
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថា ជំងឺរលាកថ្លើមប្រភេទ C មិនមានរោគសញ្ញាធ្វើឲ្យអ្នកជំងឺដឹងជាមុននោះទេ។ អ្នកជំងឺអាចដឹងថាកើតជំងឺនេះបាន តាមរយៈការយកឈាមទៅពិនិត្យ។ អ្នកដែលកើតនៅចន្លោះឆ្នាំ១៩៤៥-ឆ្នាំ១៩៦៥ គួរតែទៅធ្វើតេស្តឈាមរកមើលជំងឺរលាកថ្លើមប្រភេទ Cនេះ បើទោះជាមាន ឬគ្មានរោគសញ្ញាក៏ដោយ។ អ្នកដែលអាចប្រឈមនឹងការឆ្លងជំងឺនេះខ្លាំងជាគេនោះ គឺអ្នកចាក់ថ្នាំ ឬបញ្ចូលសេរ៉ូមញឹកញាប់ដោយប្រើម្ជុល និងគ្រឿងប្រដាប់ពេទ្យឯទៀតមិនស្របនឹងអនាម័យពេទ្យជាពិសេសអ្នកចាក់គ្រឿងញឿន។ ការចាក់ម្ជុលប្រើដោយបច្ចេកទេសវេជ្ជសាស្រ្តតាមស្តង់ដារអន្តរជាតិអាចជួយកាត់បន្ថយការឆ្លងជំងឺរលាកថ្លើមប្រភេទ C នេះបាន៕ (ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន/ផ្លរីដា, ៨ ធ្នូ ២០១៦)