Hello VOA៖ បក្សនយោបាយត្រូវប្រឹងប្រែងព្រោះចំនួនអ្នកចុះឈ្មោះបោះឆ្នោតតិចជាងមុន
Your browser doesn’t support HTML5
ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនាឆ្នាំ២០១៦នេះមានការធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងតួលេខឆ្នាំ២០១៣ ហើយភាគច្រើននៅខេត្តដែលមានពលករធ្វើចំណាកស្រុកច្រើន។ នេះបើតាមតួលេខចុងក្រោយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត បានសម្តែងការព្រួយបារម្ភចំពោះនិន្នាការនៃការវិវត្តន៍នេះ ប៉ុន្តែចាប់អារម្មណ៍ថា ទីក្រុងភ្នំពេញដែលមានពលរដ្ឋរស់នៅច្រើន តែចំនួនអ្នកចុះឈ្មោះតិច ដោយសារតែអ្នករស់នៅមួយចំនួនមានលំនៅអចិន្ត្រៃយ៍នៅតាមបណ្តាខេត្ត ហើយត្រឡប់ទៅចុះឈ្មោះនៅទីនោះវិញ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៥ ធ្នូ ២០១៦)