ធម្មនុញ្ញ​របស់ VOA សំឡេង​សហរដ្ឋ​អាមេរិក

Your browser doesn’t support HTML5

ដើម្បី​ការពារ​បូរណភាព​នៃ​ការផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​ដើម្បី​បញ្ជាក់​អត្ថន័យ​នៃ​បេសកកម្ម​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​នេះ ទើប​ធម្មនុញ្ញ​នៃ VOA សំឡេង​សហរដ្ឋ​អាមេរិក បាន​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី Gerald Ford ឲ្យ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១២ ខែកក្កដា ឆ្នាំ១៩៧៦។ សហរដ្ឋ​អាមេរិក អាច​ទទួល​ផល​ប្រយោជន៍​សម្រាប់​រយៈពេល​យូរ​បាន​តាម​រយៈ​ការទាក់ទង​គ្នា​ផ្ទាល់​តាម​វិទ្យុ​ជាមួយ​ប្រជារាស្រ្ត​ទាំងឡាយ​នៅ​ក្នុង​ពិភពលោក។ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព VOA សំឡេង​សហរដ្ឋ​អាមេរិក ត្រូវតែ​ទទួល​បាន​នូវ​ការយកចិត្ត​ទុកដាក់ និង​ការគោរព​ពី​សំណាក់​ក្រុម​អ្នកស្តាប់៕