Hello VOA៖ អ្នកគាំទ្រមិនបានចុះឈ្មោះបោះឆ្នោតច្រើនប៉ះពាល់ដល់បក្សប្រឆាំង
Your browser doesn’t support HTML5
អ្នកវិភាគមើលឃើញថា ចំនួនអ្នកមិនបានចុះឈ្មោះបោះឆ្នោតដែលភាគច្រើនជាអ្នកដែលមិនពេញចិត្តនឹងរដ្ឋាភិបាល និងគណបក្សកាន់អំណាច គឺជាការខាតបង់សំឡេងគាំទ្រដល់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។ នេះបើយោងតាមលោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ នៅក្នុងកម្មវិធី Hello VOA នាយប់ថ្ងៃច័ន្ទនេះ។ មានពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមប្រាំនាក់មិនបានចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មី ក្នុងខណៈពេលដែលការចុះឈ្មោះនឹងបិទបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ។ ក្នុងចំណោមនោះគឺពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី និងកូរ៉េខាងត្បូងជាដើម។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ វិច្ឆិកា ២០១៦)