Hello VOA៖ ពលករចំណាកស្រុកតែ១០ភាគរយប៉ុណ្ណោះបានចុះឈ្មោះបោះឆ្នោត
Your browser doesn’t support HTML5
ក្នុងពេលដែលការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបិទបញ្ចប់តែក្នុងរយៈពេលប្រាំថ្ងៃទៀត សកម្មជនសិទ្ធិមនុស្សមើលឃើញថា ពលករចំណាកស្រុកបានប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការវិលត្រឡប់មកចុះឈ្មោះ។ លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់បានវាយតម្លៃថាមានពលករតែ១០ភាគរយប៉ុណ្ណោះក្នុងចំណោមជាងមួយលាននាក់ដែលកំពុងធ្វើការនៅប្រទេសថៃបានចុះឈ្មោះ។ លោកឆាយ សឺត ពលករធ្វើការនៅរោងចក្រសាច់មាន់ក្នុងខេត្តឈុនបូរី ប្រទេសថៃបានបញ្ជាក់ថាលោកតែងតែជួយបំផុសឱ្យពលករក្នុងរោងចក្ររបស់លោកមកចុះឈ្មោះនៅចុងសប្តាហ៍ប៉ុន្តែជួបការលំបាកជាច្រើន។ ពលករម្នាក់ឈ្មោះឈួន ឆេង បានចំណាយពេលដល់ទៅបីលើកទម្រាំចុះឈ្មោះបាន។ លោកបានបន្ថែមទៀតថាក្នុងពីរលើកដំបូងគឺអាជ្ញាធរមិនព្រមចុះឱ្យទេប៉ុន្តែការព្យាយាមលើកទីបីនៅខេត្តប៉ៃលិនទើបអាចចុះឈ្មោះបាន។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៤ វិច្ឆិកា ២០១៦)