Hello VOA៖ រដ្ឋាភិបាល ឯកជន និងសង្គមស៊ីវិលត្រូវសហការគ្នាជំរុញវិស័យបច្ចេកវិទ្យាកម្ពុជា
Your browser doesn’t support HTML5
អ្នកជំនាញវ័យក្មេងខ្មែរដែលបម្រើការនៅក្នុងវិស័យបច្ចេកវិទ្យា គឺលោក ថេង វិបុល អនុប្រធានគម្រោង Development Innovations ដែលឧបត្ថម្ភដោយអង្គការ USAID និង លោក យឿន ពេជ្រតារារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន Synectics Consulting Corporation មានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងក្រុងហូជីមិញប្រទេសវៀតណាម ថ្លែងថា ដើម្បីជំរុញវិស័យបច្ចេកវិទ្យាក្នុងប្រទេសឲ្យឈានដល់កម្រិតអភិវឌ្ឍមួយទៀត រដ្ឋាភិបាលកម្ពុជាត្រូវសហការជាមួយវិស័យឯកជននិងសង្គមស៊ីវិល ដើម្បីបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍវិស័យបច្ចេកវិទ្យានិងច្នៃបង្កើត (innovation) មួយដែលលើកទឹកចិត្តដល់សហគ្រិនវ័យក្មេងផងនិងធានាថាពលរដ្ឋខ្មែរនៅជនបទក៏អាចទទួលបានផលប្រយោជន៍ពីវិស័យនេះ។ (សឹង សុផាត, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ/កាលីហ្វ័រញ៉ា, ២១ វិច្ឆិកា ២០១៦)