បច្ចេកវិទ្យាពិភពនិម្មិតមិនទាន់អាចប្រើបានក្នុងភាពយន្តខ្នាតវែង (VOA វិទ្យាសាស្រ្ត ៨២)
Your browser doesn’t support HTML5
បច្ចេកវិទ្យាពិភពនិម្មិតឬ VR ចាប់វាយលុកទីផ្សារអ្នកប្រើប្រាស់នៅឆ្នាំនេះ។ អតិថិជនអាចទិញកាសស្តាប់ត្រចៀក ហើយប្រើជាមួយនឹងទូរស័ព្ទ smartphone ដើម្បីទស្សនាវីដេអូជាពិភពនិម្មិត។ សូម្បីតែភាពយន្តធម្មតាក៏អ្នកអាចទស្សនាតាមរោងភាពយន្តបែបពិភពនិម្មិតបានដែរ។ ប៉ុន្តែអ្នកប្រើប្រាស់ត្រូវរង់ចាំមួយរយៈទៀតសិនមុននឹងអាចទស្សនាភាពយន្តខ្នាតវែងក្នុងពិភពនិម្មិតដែលមានលក្ខណៈដូចពិតៗនៅជុំវិញខ្លួនបាន។ អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕