កម្រង​រូបភាព៖ ពលរដ្ឋ​អាមេរិកាំង​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ​២០១៦

ពលរដ្ឋ​អាមេរិកាំង​តម្រង់​ជួរ​ទាំង​ព្រឹក​ព្រលឹម ដើម្បី​បោះឆ្នោត​ជ្រើសរសើ​ប្រធានាធិបតី​អាមេរិក​នៅ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​គឺ​អនុវិទ្យាល័យ Saunders Middle School នៅ​សង្កាត់ Prince William រដ្ឋ Virginia នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

បុគ្គលិក​នៅ​មណ្ឌល​បោះឆ្នោត​កំពុង​ត្រួតពិនិត្យ និង​សម្រួល​ដល់​ដំណើរ​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​អាមេរិកាំង នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​នៅ​ព្រះវិហារ Great Falls United Methodist នៃ​ទីក្រុង Great Falls នៃ​សង្កាត់ Fairfax រដ្ឋ Virginia នៅ​ព្រឹក​ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក យ័ប គឹមទឹង ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក នៅព្រះវិហារ Great Falls United Methodist នៃ​ទីក្រុង Great Falls នៃ​សង្កាត់ Fairfax រដ្ឋ Virginia នៅ​ព្រឹក​ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

បុគ្គលិក​នៅ​មណ្ឌល​បោះឆ្នោត​កំពុង​ត្រួតពិនិត្យ និង​សម្រួល​ដល់​ដំណើរ​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​អាមេរិកាំង នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​នៅ​ព្រះវិហារ Great Falls United Methodist នៃ​ទីក្រុង Great Falls នៃ​សង្កាត់ Fairfax រដ្ឋ Virginia នៅ​ព្រឹក​ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​នៅ​ព្រះវិហារ​ Great Falls United Methodist នៅ​ទីក្រុង Great Falls នៃ​សង្កាត់ Fairfax នៃ​រដ្ឋ​ Virginia ដែល​ពលរដ្ឋ​អាមេរិកាំង និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដូច​ជាលោក យ័ប គឹមទឹង បាន​ទៅ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ព្រឹក​ថ្ងៃអង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

បដា​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​អាមេរិក និង​បេក្ខជន​អនុ​ប្រធានាធិបតី​អាមេរិក​ត្រូវបាន​ដាក់​នៅ​ក្នុង​បរិវេណ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង​​គឺ​អនុវិទ្យាល័យ Saunders Middle Schoolនៅ​សង្កាត់ Prince William រដ្ឋ Virginia នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦។ 

លោក ប៉ូច រាសី អ្នក​យក​ព័ត៌មាន VOA ចុះ​យក​ព័ត៌មាន​អំពី​ដំណើរការ​បោះឆ្នោត​នៅណ្ឌល​បោះឆ្នោត​មួយ​កន្លែង​​គឺ​អនុវិទ្យាល័យ Saunders Middle Schoolនៅ​សង្កាត់ Prince William រដ្ឋ Virginia នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦។