Hello VOA៖ ការបោះឆ្នោតអាមេរិកនាំឱ្យមានការខកចិត្តនិងការព្រួយបារម្ភដល់លទ្ធិប្រជាធិបតេយ្យ
Your browser doesn’t support HTML5
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតមើលឃើញថា ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះនាំឱ្យមានការខកចិត្ត និងព្រួយបារម្ភ ហើយអាចប៉ះពាល់ដល់តួនាទីដឹកនាំរបស់សហរដ្ឋអាមេរិកនៅលើពិភពលោក។ លោក អ៊ូ វីរៈ បានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទនេះថា៖ «មកដល់ពេលនេះខ្ញុំមើលទៅ ពិភពលោកហាក់ដូចជាមានការខកចិត្តច្រើន មានការព្រួយបារម្ភច្រើន ហើយហាក់ដូចជាមើលក្នុងស្ថានភាពរញ៉េរញ៉ៃនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកនេះជាការបោះឆ្នោតមួយដែលប៉ះពាល់ទៅលើដំណើរការ ឬមួយក៏ប៉ះពាល់ទៅលើរូបភាពមួយនៃលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក ហើយប្រហែលជាប៉ះពាល់ទៅលើការដឹកនាំនៃសហរដ្ឋអាមេរិកនៅ លើឆាកអន្តរជាតិផងដែរ»។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៧ វិច្ឆិកា ២០១៦)