Hello VOA៖ ខ្មែរ​អាមេរិកាំង​មិន​ចេញ​ទៅ​បោះ​ឆ្នោត​នឹង​ខាត​ប្រយោជន៍​ខ្មែរ

Your browser doesn’t support HTML5

ក្រុម​អ្នក​វិភាគ​ និង​តាម​ដាន​នយោបាយ​អាមេរិកាំង​បាន​និយាយ​ថា​ ពលរដ្ឋខ្មែរ​អាមេរិកាំង​នៅ​តាម​រដ្ឋនានា​ គួរ​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​ដើម្បី​ផល​ប្រយោជន៍ សហគមន៍​និង​ប្រទេស​កំណើត​ខ្លួន។​ នេះ​ជា​ការ​អះអាង​របស់​លោក​ គុជ ច័ន្ទលី ​អ្នក​វិភាគ​ក្នុងរដ្ឋ ​ម៉ារីឡែន​ និង​លោក​ ព្រហ្ម សោរ៍នរ៉ា​ អ្នក​វិភាគ​ក្នុង​រដ្ឋ​វីជីនៀ (Virginia) ដែល​បាន​ចូលរួម​ជាវាគ្មិន​ក្នុង​កម្មវិធី​ហេឡូវីអូអេ ដើម្បី​ពិភាក្សា​អំពី​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ស.រ.អា​ នៅឆ្នាំ​២០១៦ ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ៣ វិច្ឆិកា ២០១៦)