ការផ្ដួចផ្ដើមគ្រប់គ្រងកាំភ្លើងនៅរដ្ឋ Maine គឺជាបញ្ហាផ្ទាល់ខ្លួនដ៏ស៊ីជម្រៅ
Your browser doesn’t support HTML5
សំណួរដែលភ្ជាប់នឹងសន្លឹកឆ្នោត ជាទូទៅទាក់ទងនឹងការសម្រេចចិត្តផ្ទាល់ខ្លួនយ៉ាងស៊ីជម្រៅ ដែលអ្នកបោះឆ្នោតនៅក្នុងខែវិច្ឆិកាខាងមុខនេះ ត្រូវតែធ្វើការសម្រេចចិត្ត ព្រោះថា សំណួរទាំងនោះ ផ្ដល់ឱកាសឲ្យពលរដ្ឋអាមេរិកផ្លាស់ប្តូរច្បាប់បាន។ ករណីមួយនៅក្នុងរដ្ឋ Maine ជាកន្លែងដែលការបោះឆ្នោតរដូវកាលថ្មី ជជែកដេញដោលគ្នាលើការត្រួតពិនិត្យប្រវត្តិការលក់កាំភ្លើងលក្ខណៈឯកជន បានធ្វើឲ្យអាណាព្យាបាលរបស់កុមារីដែលត្រូវបានគេធ្វើឃាតប៉ះទង្គិចជាមួយម្ចាស់កាំភ្លើង ដែលនិយាយថាជីវិតរបស់ពួកគេស្ថិតក្រោមការវាយប្រហារ។ អ្នកស្រី Katherine Gypson នៃ VOA រាយការណ៍រឿងនេះពីទីក្រុង Portland។ ហើយ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕