តើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលជាប់គាំង កំពុងធ្វើឲ្យមានការយឺតយ៉ាវដល់កំណើន សេដ្ឋកិច្ចសកលឬទេ?
Your browser doesn’t support HTML5
ការកើនឡើងនៃកិច្ចខំប្រឹងប្រែងនយោបាយ ដើម្បីឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ផ្តល់ក្តីបារម្ភដល់ថ្នាក់ដឹកនាំសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ដែលនិយាយថា ការពង្រីកពាណិជ្ជកម្ម ធ្វើឲ្យសេដ្ឋកិច្ចសកលលោករីកចម្រើន ជួយបង្កើតការងារ និងបន្ថយតម្លៃទំនិញ។ នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់ បេក្ខជនប្រធានាធិបតីមកពីគណបក្សធំៗទាំងពីរ បានរិះគន់ទៅលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ TPP។ លោកDonald Trump បានហៅកិច្ចព្រមព្រៀងនោះថា ជាគ្រោះមហន្តរាយ។ លោក Jim Randle នៃ VOA រាយការណ៍ថា ទិន្នន័យថ្មីបង្ហាញថា កំណើនសេដ្ឋកិច្ចកំពុងតែមានភាពយឺតយ៉ាវ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕