Hello VOA៖ អ្នកវិភាគថាកិច្ចព្រមព្រៀងប៉ារីសសម្រេចបានច្រើនតែនៅមានបញ្ហាសេសសល់
Your browser doesn’t support HTML5
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាននាំឱ្យប្រទេសកម្ពុជារក្សាបានអព្យាក្រិតភាព បូរណភាពទឹកដី ការកសាងស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែនៅមិនទាន់ឈានដល់ការកសាងនីតិរដ្ឋមួយត្រឹមត្រូវដែលធានានូវសិទ្ធិសេរីភាពពលរដ្ឋនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទនេះថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជួយធានាឱ្យកម្ពុជាមានអព្យាក្រិតភាព និងបូរណភាពទឹកដី ហើយសម្រេចបានតាំងពីឆ្នាំ១៩៩១មក ដោយសារតែមិនមានបរទេសណាមកតាំងទ័ពនៅលើទឹកដីកម្ពុជាទៀតទេ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៤ តុលា ២០១៦)