Hello VOA សុខភាព៖ ការធ្វើតេស្តរកកោសិកាមហារីកមាត់ស្បូន Pap Test ឲ្យបានទៀងទាត់ដើម្បីបង្ការ និងអាចឆាប់ព្យាបាលជំងឺមហារីកនេះបានឲ្យទាន់ពេល
Your browser doesn’t support HTML5
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា មហារីកមាត់ស្បូនសម្លាប់ស្រ្តីខ្មែរច្រើនជាងគេ។ ស្រ្តីខ្មែរមិនត្រូវមានភាពខ្មាស់អៀន ក្នុងការទៅធ្វើតេស្តរកកោសិកាមហារីកនេះឲ្យបានជាប្រចាំ ដោយចាប់ផ្តើមពីអាយុ ២១ឆ្នាំ ដល់អាយុ ៦៥ឆ្នាំ។ លោកវេជ្ជបណ្ឌិតបន្ថែមថា គេអាចធ្វើតេស្តតាមវិធីមួយបែបទៀតដែលមានតម្លៃថោកជាង Pap Test គឺ VIA៕ (ស៊ូ ពេជ្រចិន្តា, Hello VOA, វ៉ាស៊ីនតោន, ២០ តុលា ២០១៦)