Hello VOA៖ សង្គមស៊ីវិលថាកិច្ចព្រមព្រៀងប៉ារីសល្អលើក្រដាសតែការអនុវត្តគួរឱ្យខកចិត្ត
Your browser doesn’t support HTML5
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលបានចុះហត្ថលេខាកាលពី២៥ឆ្នាំមុនបាននាំឱ្យរដ្ឋាភិបាលកម្ពុជាទទួលយកសន្ធិសញ្ញាអន្តរជាតិនានា បង្កើតនូវច្បាប់និងយុទ្ធសាស្រ្តមួយចំនួន ដើម្បីការពារសិទ្ធិពលរដ្ឋកម្ពុជាទាំងប្រុសស្រីទាំងលើផ្នែកសង្គមនិងនយោបាយ។ នេះជាការកត់សម្គាល់របស់សកម្មជនសង្គមស៊ីវិលដែលធ្វើការលើផ្នែកការពារសិទ្ធិពលរដ្ឋកម្ពុជា។ លោកស្រី រស់ សុភាព នាយកប្រតិបត្តិអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងលោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានបញ្ជាក់បន្ថែមប្រាប់ដល់កម្មវិធី Hello VOAពិសេសនៅថ្ងៃពុធនេះថា ការអនុវត្តជាក់ស្តែងគឺជាការគួរឱ្យខកចិត្ត និងបង្កនូវការព្រួយបារម្ភដោយសារតែសិទ្ធិសេរីភាពពិតប្រាកដត្រូវបានរឹតត្បិត ហើយរដ្ឋាភិបាលមើលឃើញអនុសាសន៍ដែលចេញដោយអង្គការសង្គមស៊ីវិលថា មាននិន្នាការផ្តួលរំលំរដ្ឋាភិបាលទៅវិញ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១៩ តុលា ២០១៦)