Hello VOA៖ តួនាទីស្ថាប័នរាជានិយមខ្មែរនិងថៃអាចគង់វង្សអាស្រ័យលើការពង្រឹងស្ថាប័នជាជាងបុគ្គល
Your browser doesn’t support HTML5
លោក ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការអាស៊ីអាគ្នេយ៍ថ្លែងថា ការសោយទីវង្គតនៃព្រះមហាក្សត្រថៃ Bhumibol Adulyadej ជារបត់ថ្មីមួយក្នុងនយោបាយរបស់ប្រទេសនេះ ដែលរបត់នេះប្រទេសកម្ពុជាបានឆ្លងកាត់រួចហើយក្រោយការចូលទីវង្គតនៃព្រះបាទ នរោត្តម សីហនុ។ អ្នកវិភាគរូបនេះមានប្រសាសន៍ថា ស្ថាប័នព្រះមហាក្សត្រនិងរាជបល្លង្គនៅក្នុងប្រទេសទាំងពីរត្រូវពង្រឹងតួនាទីឯករាជ្យនិងអព្យាក្រឹតរបស់ខ្លួន ដើម្បីរក្សាតួនាទីនៅក្នុងស្ថាប័ននយោបាយ ក្នុងបរិបទនៃការវិវត្តទៅរកសង្គមប្រជាធិបតេយ្យ ជាពិសេសចំពោះយុវជននិងអ្នកជំនាន់ថ្មី។ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន, ១៧ តុលា ២០១៦)