គ្លីនិកមួយនៅបារាំងទទួលប្រឹក្សាបញ្ហាប្រពៃណីមួយដែលចាក់ឫសរាប់សតវត្សរ៍
Your browser doesn’t support HTML5
ស្ត្រីនិងក្មេងស្រីរហូតដល់ទៅ៦ម៉ឺននាក់នៅក្នុងប្រទេសបារាំង ហើយប្រមាណកន្លះលាននាក់ឬច្រើនជាងនេះនៅទូទាំងសហភាពអឺរ៉ុបគឺជាជនរងគ្រោះដោយសារតែការច្រិបប្រដាប់ភេទស្ត្រី ដែលជាការអនុវត្តន៍ដ៏ឈឺចាប់ហើយពេលខ្លះអាចបណ្តាលឲ្យបាត់បង់ជីវិត។ ការអនុវត្តន៍នេះ ត្រូវបានគេស្គាល់ថា FGM។ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងនៅទូទាំងពិភពលោកក្នុងការលុបបំបាត់ការច្រិបប្រដាប់ភេទស្ត្រី FGM ក៏ដោយ ក៏អ្នកជំនាញថ្លែងថា ការធ្វើអន្តោប្រវេសន៍កំពុងធ្វើឲ្យការអនុវត្តន៍ FGM មានការកើនឡើងនៅអឺរ៉ុប ក៏ដូចជានៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ក្នុងខណៈពេលដែលសហភាពអឺរ៉ុបកំពុងមានផលលំបាកក្នុងការឆ្លើយតបទៅកាន់ការអនុវត្តន៍ប្រពៃណីបុរាណនោះ អ្នកស្រី Lisa Byrant រាយការណ៍ឲ្យ VOA ពីគ្លីនិកទើបបើកថ្មីមួយនៅក្រៅទីក្រុងប៉ារីស ដែលជាគ្លីនិកមួយក្នុងចំណោមគ្លីនិកតែពីរបី ប៉ុណ្ណោះនៅក្នុងប្រទេសបារាំង ដែលមានឯកទេសខាង FGM។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕