Hello VOA៖ លោកសម រង្ស៊ីថា ការចូលប្រជុំសភាបំពេញភាពស្របច្បាប់បានគឺត្រូវចាំមើលទង្វើបក្សកាន់អំណាច
Your browser doesn’t support HTML5
មេដឹកនាំគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួន បានអះអាង នៅថ្ងៃនេះថា គណបក្សលោកមានបំណងចូលប្រជុំសភាដើម្បីបំពេញភាពស្របច្បាប់ តាមបែបប្រជាធិបតេយ្យ សេរីនិយមនិងពហុបក្ស តែលោកថា កាយវិការរបស់គណបក្សកាន់អំណាចជារឿងសំខាន់ ថាតើនឹងឈប់ធ្វើទុក្ខបុកម្នេញគណបក្សជំទាស់ ក្រុមអង្កការសង្គមស៊ីវិល និងដោះលែងអ្នកជាប់ឃុំទាំងនោះ ឬយ៉ាងណា។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ៦ តុលា ២០១៦)