ពលរដ្ឋ​អាមេរិកាំង​កាន់សាសនា​ឥស្លាម កំពុង​ព្យាយាម​ប្រើ​សន្លឹក​ឆ្នោត​ របស់​ពួកគេ​ដើម្បី​ផ្លាស់ប្តូរ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា

Your browser doesn’t support HTML5

ពលរដ្ឋ​អាមេរិកាំង​កាន់​សាសនា​ឥស្លាម ជាទូទៅ​ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​គំាទ្រ​ខាង​គណបក្ស​សាធារណរដ្ឋ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ពួកគេ​កាន់តែ​ច្រើន​ឡើង កំពុង​ងាក​មក​ស្វែងយល់​អំពី​គណបក្ស​ប្រជាធិបតេយ្យ។ ហើយ​មាន​ការរំពឹង​ថា ចំនួន​នៃ​ពលរដ្ឋ​អាមេរិកាំង​កាន់សាសនា​ឥស្លាម​ច្រើន​ជាង​មុន នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោកស្រី Hillary Clinton នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានា​ធិបតី​នៅ​ខែវិច្ឆិកា​ខាងមុខ​នេះ។ លោក Masood Farivar នៃ VOA រាយការណ៍​អំពី​ការផ្លាស់ប្តូរ​ភក្តីភាព​នៅក្នុង​ការបោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕