នយោបាយនៅតាមតំបន់ជនបទក្នុងរដ្ឋ Maine ធ្វើឡើងតាមរយៈការជួបផ្ទាល់ជាលក្ខណៈបុគ្គល
Your browser doesn’t support HTML5
ខណៈពេលដែលលោក Donald Trump បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ អាចប្រមូលផ្ដុំមនុស្សជាច្រើនចូលរួមក្នុងការជួបជុំនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន បេក្ខជននានានៅតាមសហគមន៍តូចៗនៅទូទាំងសហរដ្ឋអាមេរិក កំពុងស្វែងរកវិធីផ្ទាល់ខ្លួនក្នុងការផ្សព្វផ្សាយដល់អ្នកបោះឆ្នោត។ អ្នកស្រី Katherine Gypson នៃ VOA បានធ្វើដំណើរទៅកាន់តំបន់ជនបទនៅក្នុងរដ្ឋ Maine ដើម្បីស្វែងយល់អំពីមូលហេតុថាតើហេតុអ្វីបានជាការជួបផ្ទាល់ជាលក្ខណៈបុគ្គល ពេលខ្លះមានលក្ខណៈប្រសើរជាងការថ្លែងទៅកាន់មនុស្សម្នាជាច្រើននោះ។ ហើយ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕