Hello VOA៖ មន្ត្រីបក្សប្រឆាំងថា រដ្ឋាភិបាលខ្វះឆន្ទៈក្នុងការធានាសិទ្ធិបោះឆ្នោតសម្រាប់ពលករខ្មែរនៅក្រៅស្រុក
Your browser doesn’t support HTML5
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលើកឡើងថា ទោះបីជាពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសជាច្រើនបាននាំគ្នាធ្វើដំណើរមកចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមក្នុងការបោះឆ្នោតនៅពេលខាងមុខក៏ដោយ ក៏ពលរដ្ឋខ្មែរជាច្រើនទៀតកំពុងប្រឈមនឹងការបាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយសារតែកង្វះឆន្ទៈរបស់គណបក្សកាន់អំណាច។ នេះបើយោងតាម លោកស្រី មួ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅក្នុងកម្មវិធី Hello VOA ប្រចាំខែស្តីអំពីការធ្វើចំណាកស្រុក ដោយផ្តោតលើប្រធានបទសំខាន់អំពីបញ្ហាប្រឈមនៃការចុះឈ្មោះបោះឆ្នោតរបស់ពលករចំណាកស្រុក។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ២២ កញ្ញា ២០១៦)