អង្គការសហប្រជាជាតិថា ការឡើងកំដៅផែនដៅកើតឡើងលឿនជាងការព្យាករណ៍ (VOA វិទ្យាសាស្ត្រ ៨០)
Your browser doesn’t support HTML5
អង្គការឧតុនិយមពិភពលោក បានឲ្យដឹងថា ប្រាំមួយខែដំបូងនៃឆ្នាំនេះ ជារយៈពេលក្តៅបំផុតនៅក្នុងប្រវត្តិសាស្រ្ត ដែលជាសញ្ញាមួយថា ការឡើងកំដៅសាកលលោក កំពុងកើតមានឡើងលឿនជាងការរំពឹងទុក។ អង្គការឧតុនិយមរបស់អង្គការសហប្រជាជាតិដែលមានទីតាំងនៅក្នុងទីក្រុងហ្សឺណែវ បានព្រមានកាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០១៦នេះ ជាឆ្នាំដ៏ក្តៅបំផុតរបស់ពិភពលោកដែលគេបានកត់ត្រា។ អ្នកស្រី Zlatica Hoke រាយការណ៍ថា អង្គការឧតុនិយមពិភពលោក បានអំពាវនាវឲ្យប្រទេសហត្ថលេខីចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុដែលបានធ្វើឡើងកាលពីឆ្នាំទៅនៅក្នុងទីក្រុងប៉ារីសឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕