អ្នក​ថតរូប​ដ៏ល្បីល្បាញ​មួយ​រូប​ថតរូប​សម្បត្តិ​ជាតិ​របស់​អាមេរិក

Your browser doesn’t support HTML5

អ្នកស្រី Highsmith បាន​ថត​រូបភាព​នៅ​ជុំវិញ​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​៣៥​ឆ្នាំ​មក​ហើយ ដោយ​ផ្តិត​យក​គ្រប់​រូបភាព​មាន​ចាប់តាំង​ពី​រូប​គ្រួសារ​កសិករ​តូច​មួយ រហូត​ដល់​ទីតាំង​ប្រវត្តិសាស្ត្រ​នានា។ លោកស្រី​បាន​បរិច្ចាគ​រូប​ទាំងនោះ ឲ្យ​ទៅ​បណ្ណាល័យ​សភា​របស់​អាមេរិក ដោយ​មិន​ទាមទារ​ការរក្សា​សិទ្ធិ។ នា​ពេល​ថ្មីៗ​នេះ អ្នកស្រី Julie Taboh នៃ VOA បាន​ជជែក​ពិភាក្សា​ជាមួយ​នឹង​អ្នកស្រី Highsmith អំពី​ដំណើរ​កំសាន្ត​តាម​ដងផ្លូវ​របស់​អ្នកស្រី​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ។ នាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែសម្រួល៕