គណបក្ស​នយោបាយ​ថ្មី​នៅ​កម្ពុជា​សម្លឹង​ឃើញ​ការ​កសាង​ជំនឿ​ចិត្ត​ផ្នែក​នយោបាយ​នៅ​ជនបទ

Your browser doesn’t support HTML5

គណបក្ស​នយោបាយ​សំខាន់ៗ​នៅ​កម្ពុជា កំពុង​តែ​ធ្វើ​យុទ្ធនាការ ឃោសនា​បោះឆ្នោត​នៅ​តាម​ជន​បទ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​ក្រោយ ហើយ​ការ​ធ្វើ​យុទ្ធនាការ​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ជា​ការ​វាស់​ស្ទង់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ជា​គណបក្ស​ទើប​បង្កើត​ថ្មី​មួយ​ ដែល​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ក្នុង​ចំណោម​ប្រជាកសិករ​កម្ពុជា​ ដោយ​អះ​អាង​ថា នឹង​ផ្ដល់​អំណាច​បែប «វិសហមជ្ឈការ ឬ​ពី​ក្រោម​ឡើង​លើ» ជូន​ប្រជាពលរដ្ឋ ជំនួស​ឲ្យ​រចនា​សម្ព័ន្ធ​នៃ​អំណាច​បែប​ «វិមជ្ឈការ ឬ​នៅ​តែ​ថ្នាក់​កណ្ដាល» របស់​នយោបាយ​កម្ពុជា​បច្ចុប្បន្ន។ លោក Daniel de Carteret អ្នក​យក​ព័ត៌មាន​របស់ VOA រាយការណ៍​អំពី​រឿង​នេះ។ លោក សឿន វឌ្ឍនា ជូន​សេចក្ដី​ប្រែ​សម្រួល៕