មេរៀនទី១៖ សូម​ស្វាគមន៍!

Your browser doesn’t support HTML5

Let's Learn English គឺ​ជា​វគ្គសិក្សា​ថ្មី​មួយ​សម្រាប់​អ្នករៀន​ភាសា​អង់គ្លេស។ គ្រូ​បង្រៀន​ដែល​មាន​សញ្ញាប័ត្រ បាន​រៀបចំ​វគ្គ​សិក្សា​សម្រាប់​អ្នក​ដែល​ចាប់ផ្តើម​រៀន​ភាសា​អង់គ្លេស​ដំបូង។ វគ្គ​សិក្សា​នេះ មាន​ជា​បន្តបន្ទាប់​រយៈ​ពេល​៥២​សប្តាហ៍។ ក្នុង​មួយ​សប្តាហ៍ៗ នឹង​មាន​មេរៀន​ថ្មី​អម​ដោយ​វីដេអូ ដែល​បង្ហាញ​អំពី​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​អាមេរិកកាំង​វ័យ​ក្មេង។ ក្នុង​មេរៀន​នីមួយៗ ក៏​មាន​ភ្ជាប់​របៀប​និយាយ ការប្រើ​ពាក្យ និង​ការសរសេរ​ផងដែរ។ ក្នុង​នេះ​ផងដែរ យើង​ក៏​មាន​លំហាត់​ដែល​អាច​បោះពុម្ភ ការវាយ​តម្លៃ​លទ្ធផល​សិក្សា គម្រោង​សិក្សា​ សម្រាប់​សិស្ស និងគ្រូ។ សេចក្តីសង្ខេប (Summary) Anna moves to Washington, DC. She meets Pete at her new apartment. អាណា (Anna) បាន​ផ្លាស់​មក​រស់នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ នាង​បាន​ជួប​ភីត (Pete) នៅ​អាគារស្នាក់នៅ​ថ្មី​របស់​នាង។