តើយើងត្រៀមខ្លួនរួចរាល់សម្រាប់រថយន្តបើកដោយខ្លួនឯងឬនៅ?(VOA វិទ្យាសាស្រ្ត ៧៧)
Your browser doesn’t support HTML5
អ្នកជំនាញការជាច្រើននិយាយថា រថយន្តបើកដោយខ្លួនឯងនឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា ពេលណានៅឡើយទេ។ ក្រុមហ៊ុនផលិតរថយន្តធំៗស្ទើរតែទាំងអស់ និងមហាក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនទៀត បានដកពិសោធន៍ទៅលើរថយន្តបើកដោយខ្លួនឯងនៅតាមដងផ្លូវរួចហើយ។ អ្វីដែលនៅខ្វះចន្លោះនោះគឺ បច្ចេកវិទ្យាកុំព្យូទ័រកាន់តែទំនើប ដែលនឹងអនុញ្ញាតឲ្យរថយន្តអាចប្រតិកម្មឆ្លើយតបបានត្រឹមត្រូវនៅក្នុងស្ថានការណ៍បើកបរដែលមានភាពស្មុគស្មាញ ដែលយើងបើកជារៀងរាល់ថ្ងៃ។ លោក George Putic នៃ VOA រាយការណ៍អំពីរឿងនេះ។ ហើយនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕