Tram នៅទីក្រុង Rio រង់ចាំភ្ញៀវទេសចរដែលមកចូលរួមកីឡាអូឡាំពិក (VOA វិទ្យាសាស្ត្រ ៧៣)
Your browser doesn’t support HTML5
កាលពីទសវត្សរ៍មុន ទីក្រុងជាច្រើននៅទូទាំងពិភពលោកបានដាក់ឲ្យប្រើប្រាស់រថយន្តក្រុងដែលកាន់តែលឿននិងធំទូលាយ ជំនួសឲ្យ Tram ដោយសារតែវាងាយខូចនិងធ្វើឲ្យស្ទះចរាចរណ៍។ ប៉ុន្តែដោយសារហេតុផលមួយចំនួន Tram ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ហេតុដូច្នេះហើយទើបអាជ្ញាធរនៅក្នុងទីក្រុង Rio កំពុងតែស្តារខ្សែ Tram ចាស់ៗនៅក្នុងទីក្រុងរបស់ខ្លួនឡើងវិញ នៅមុនពេលការប្រកួតកីឡាអូឡាំពិកដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ លោក George Putic នៃ VOA រាយការណ៍លម្អិតអំពីរឿងនេះ ហើយនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕