Hello VOA៖ អ្នកវិភាគថា ជំនឿពលរដ្ឋលើរដ្ឋាភិបាលធ្លាក់ចុះខ្លាំងរាល់ពេលមានសំណុំរឿងឃាតកម្ម
Your browser doesn’t support HTML5
ការបាត់បង់ជំនឿរបស់ពលរដ្ឋមកលើរដ្ឋាភិបាល តែងតែបង្ហាញឱ្យឃើញច្បាស់នៅរាល់ពេលដែលមានព្រឹត្តិការណ៍ធំៗកើតមានឡើង ដូចជាការធ្វើឃាតមនុស្សសំខាន់ៗក្នុងសង្គម។ នេះបើតាមការសង្កេតរបស់អ្នកវិភាគគឺលោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ នៅក្នុងកម្មវិធី Hello VOA ដែលពិភាក្សាអំពី«ការជឿជាក់របស់សាធារណជនលើរដ្ឋាភិបាល៖ កិច្ចការដែលគួរធ្វើដើម្បីបង្កើនជំនឿមហាជន» កាលពីរាត្រីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៥ កក្កដា ២០១៦)