ពួកអ្នកជិះកង់នៅទីក្រុងបាកដាដ បង្ហាញភាពមិនចុះញ៉មនឹងសង្គ្រាមដោយការស្រែកហ៊ោ
Your browser doesn’t support HTML5
ពួកអ្នកជិះកង់នៅទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់ មានបំណងបង្ហាញភាពមិនចុះញ៉មនឹងសង្គ្រាម តាមរយៈរបៀបរស់នៅរបស់ពួកគេ។ បាកដាដជាទីក្រុងមានភាពផ្ទុយពីគេ។ សង្គ្រាម បន្តមានឡើង។ ការផ្ទុះគ្រាប់បែកនិងការចាប់ជំរិតជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ ក៏ប៉ុន្តែ រដ្ឋធានីរបស់ប្រទេសអ៊ីរ៉ាក់នេះ នៅតែមានការរីកលូតលាស់ ទោះបីមានភាពទ្រុឌទ្រោមបន្តិចក៏ដោយ។ អ្នកស្រី Sharon Behn នៃ VOA រាយការណ៍ថាអ្នកក្រុងបាកដាដខ្លះ កំពុងច្រានចោលការគិតតាមបែបចាស់គំរិលថា ប្រទេសនេះ មានសង្គ្រាមដោយការអនុវត្តជីវិតរស់នៅដែលគេដឹងឭថា ជានិមិត្តរូបនៃការបះបោរដូចជា ការជិះម៉ូតូ ពាក់អាវធំស្បែក ហើយនឹងបញ្ឆេះម៉ាស៊ីនយានយន្តឮខ្លាំងៗជាដើម។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕