Hello VOA៖ គ្រាប់កាំភ្លើងឃាតករសម្លាប់ កែម ឡី ម្នាក់ តែធ្វើឲ្យរបួសខ្មែររាប់លាននាក់
Your browser doesn’t support HTML5
អ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លើកឡើងថា ការធ្វើឃាតលើលោកបណ្ឌិត កែម ឡី ពិតជាបានធ្វើឲ្យមានភាពភ័យខ្លាចខ្លះៗ និងប៉ះពាល់ខ្លាំងដល់សិទ្ធិបញ្ចេញមតិ ប៉ុន្តែ ទន្ទឹមពេលគ្នានេះ ឃាតកម្មនេះ ក៏បានធ្វើឲ្យពលរដ្ឋខ្មែររាប់លាននាក់ ភ្ញាក់រលឹកនិងមានស្មារតីក្រោកឡើងតស៊ូ ដើម្បីសិទ្ធិសេរីភាពរបស់ខ្លួន។ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ថ្លែងបែបនេះនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដានេះ៖«ផលប៉ះពាល់នៃការស្លាប់នេះ គឺលោក កែម ឡី ម្នាក់ បានបិទភ្នែក បិទមាត់ ប៉ុន្តែ វាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ បានងើបឡើង»។ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដានេះដែរថា រដ្ឋាភិបាលកម្ពុជា ក៏បានសម្ដែងការសោកស្ដាយចំពោះការស្លាប់លោកបណ្ឌិត កែម ឡី ដែរ ហើយថា អាជ្ញាធរ មានសមត្ថកិច្ច នឹងស៊ើបអង្កេតឲ្យបានល្អិតល្អន់ ដើម្បីស្វែងរកការពិតនៃការបាញ់សម្លាប់លោក កែម ឡី នេះ៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៨ កក្កដា ២០១៦)