រូបសំណាកសត្វនៅសួនសត្វឆ្លុះបញ្ចាំងអំពីសោកនាដកម្មនៃការបំពុលសមុទ្រ
Your browser doesn’t support HTML5
សួនសត្វជាតិនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន គឺជាជម្រកសត្វចំនួនប្រមាណ ១៨០០ក្បាល ដែលតំណាងឲ្យពូជសត្វចំនួន៣០០ផ្សេងៗគ្នា។ ក៏ប៉ុន្តែ នៅរដូវក្តៅនេះ ភ្ញៀវទេសចរដែលទៅទស្សនានៅទីនោះនឹងឃើញប្រភេទសត្វដែលគួរឲ្យទាក់ទាញផ្សេងទៀត។ ទាំងនោះគឺជារូបសំណាកសត្វដែលមានទំហំធំជាងសត្វពិតៗ ដែលឆ្លុះបញ្ចាំងពីបញ្ហានៅលើសកលលោកមួយគឺបញ្ហាបំពុលយ៉ាងធ្ងន់ធ្ងរដោយជ័រប្លាស្ទីកនៅក្នុងមហាសមុទ្រ។ អ្នកស្រី June Soh នឹងនាំយើងទាំងអស់គ្នាទៅកាន់សួនសត្វនោះ ដើម្បីទស្សនាការតាំងពិព័រណ៌ពិសេសហៅថា Washed Ashore: The Art to Save the Sea ដែលជាសិល្បៈមួយក្នុងការសង្គ្រោះសមុទ្រ។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕