លោកស្រីគ្លីនតុន ទំនងជានឹងមិនត្រូវរងការចោទប្រកាន់ពីបញ្ហាសារអេឡិចត្រូនិចទេ ក្រោយពីការអធិប្បាយរបស់នាយកការិយាល័យ FBI តែបញ្ហាចម្រូងចម្រាសនៅមានជាបន្ត
Your browser doesn’t support HTML5
ការចាប់អារម្មណ៍បានកើនឡើងបន្ទាប់ពីលោកស្រី Hillary Clinton ដែលត្រូវបានគេសន្មតថាជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានជួបអស់រយៈពេលជាង៣ម៉ោងជាមួយអ្នកស៊ើបអង្កេត FBI ទាក់ទងនឹងបញ្ហាប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួនសម្រាប់ការងារផ្លូវការនៅពេលលោកស្រីជារដ្ឋមន្រ្តីការបរទេសរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ ក៏ប៉ុន្តែ លោក James Comey នាយក FBI បានថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី ០៥ ខែកក្កដាកន្លងទៅនេះថា លោកស្រី Clinton មិនរងការចោទប្រកាន់ទេ ទោះបីលោកស្រី បានប្រើប្រាស់ emails ផ្ទាល់ខ្លួនក្នុងកិច្ចការផ្លូវការក៏ដោយ។ លោក Michael Bowman នៃ VOA រាយការណ៍ថា កិច្ចសម្ភាសន៍នេះ អាចជាវិធានការចុងក្រោយមុនពេលក្រសួងយុត្តិធម៌ សម្រេចថា តើត្រូវចោទប្រកាន់ឬឲ្យលោកស្រី Clinton រួចខ្លួន។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕