ព្យុះហយាត្រាអ្នកស្រឡាញ់ភេទដូចគ្នាក្នុងទីក្រុងញ៉ូយ៉ក បង្ហាញនូវភាពរីករាយនៃជីវិតរស់នៅនិងការកាន់ទុក្ខដល់អ្នកដែលបាត់បង់ជីវិត
Your browser doesn’t support HTML5
នៅក្នុងដំណើរព្យុះហយាត្រា ដើម្បីបង្ហាញពីការបញ្ចប់នូវសប្តាហ៍នៃព្រឹត្តិការណ៍ប្រារព្ធឡើងសម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅក្នុងទីក្រុងញ៉ូយ៉កនៅឆ្នាំនេះ គេឃើញមានសកម្មជនអ្នកស្រលាញ់ភេទដូចគ្នា និងអ្នកគាំទ្រជាច្រើនដែលមិនធ្លាប់មានពីមុនមក បានដើរជាក្បួនកាត់ដងផ្លូវ Fifth Avenue ក្នុងសង្កាត់ Manhattan។ ព្រឹត្តិការណ៍នេះ នឹងត្រូវគេចងចាំថា ជាការបង្ហាញពីសាមគ្គីភាពដ៏អស្ចារ្យ និងរំឭកដល់ជនរងគ្រោះទាំង ៤៩ នាក់ ដែលត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃអាទិត្យទី១២ ខែមិថុនាកន្លងទៅនេះនៅក្នុងក្លឹបរាត្រីសម្រាប់អ្នកស្រលាញ់ភេទដូចគ្នាមួយកន្លែងក្នុងទីក្រុង Orlando រដ្ឋ Florida។ លោក Ramon Taylor នៃ VOA រាយការណ៍អំពីរឿងនេះ ពីទីក្រុងញ៉ូយ៉ក។ ហើយលោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល៕