ការបាញ់ប្រហារនៅក្រុង Orlando និងកន្លែងផ្សេងទៀត បានគំរាមកំហែងសិទ្ធិសេរីភាពនៅស.រ.អា
Your browser doesn’t support HTML5
ចំនួនមនុស្សស្លាប់នៅក្នុងការបាញ់សម្លាប់នៅក្លិបរាត្រីក្នុងក្រុងOrlando មានចំនួន៤៩នាក់ ដែលនោះជាការបាញ់ប្រហារដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក។ ក្នុងរយៈពេល៤ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានបាត់បង់ជីវិតមនុស្ស៨២នាក់ដោយសារបុគ្គលម្នាក់ឬពីរនាក់ដែលបានបាញ់ប្រហារលើហ្វូងមនុស្ស។ អ្នកស្រី Carolyn Presutti នៃ VOA បានពិនិត្យមើលថា តើហេតុអ្វីបានជាបញ្ហានេះកើតមានឡើងនៅក្នុងប្រទេសដ៏សេរីមួយក្នុងពិភពលោកនោះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕