Hello VOA៖ ឯករាជ្យបុគ្គលនិងស្ថាប័ននៅកម្ពុជាអាស្រ័យលើការភាពក្លាហានរបស់បុគ្គលម្នាក់ៗ
Your browser doesn’t support HTML5
សាស្ត្រាចារ្យខ្មែរម្នាក់នៅក្នុងសហរដ្ឋអាមេរិក លើកឡើងថា ដើម្បីឲ្យស្ថាប័នគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសកម្ពុជា មានឯករាជ្យផុតពីឥទ្ធិពលនយោបាយ លុះត្រាតែបុគ្គលម្នាក់ៗនៅក្នុងស្ថាប័ននោះ ហ៊ានបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យ ទោះបីជាត្រូវប្រឈមនឹងផលវិបាកផ្សេងៗ ដែលអាចកើតចេញពីបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យនេះក៏ដោយ។ លោក ខូ តារាឫទ្ធិ ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ UMass Lowell and Middlesex Community College ក្នុងរដ្ឋម៉ាសាឈូសិត សហរដ្ឋអាមេរិក បានថ្លែងបែបនេះ នៅក្នុងកម្មវីធី «Hello VOA» កាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនានេះ។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ២០ មិថុនា ២០១៦)