Hello VOA សុខភាព៖ ក្រៅពីមានប្រយោជន៍ខាងសុខភាព ម្រុមក៏អាចប្រើជំនួសសាច់ជូរ សម្រាប់កូរទឹកឲ្យថ្លា
Your browser doesn’t support HTML5
អ្នកជំនាញខាងវេជ្ជសាស្ត្រលើកឡើងថា ពលរដ្ឋខ្មែរគួរប្រើប្រាស់រុក្ខជាតិម្រុម ជាជំនួយខាងសុខភាព និងជាប្រយោជន៍ផ្សេងៗវិញ ជាជាងចាត់ទុកវាថាជាថ្នាំព្យាបាលជំងឺតាមការជឿ ឬការប្រាប់តៗគ្នានោះ។ លោកវេជ្ជបណ្ឌិត តាំង តេកហុង រេជ្ជបណ្ឌិតខ្មែរអាមេរិកាំងម្នាក់នៅក្នុងក្រុង Jacksonville រដ្ឋ Florida បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOAកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនានេះ។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៦ មិថុនា ២០១៦)