Hello VOA៖ អាស៊ានកំពុងប្រឈមនឹងហានិភ័យផ្នែកសន្តិសុខ ខណៈដែលមហាអំណាចប្រជែងគ្នា
Your browser doesn’t support HTML5
សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍កំពុងរង្គោះរង្គើរ នៅពេលសហរដ្ឋអាមេរិក និងចិន រួមទាំងរុស្ស៉ីផង កំពុងដណ្តើមឥទ្ធិពលគ្នាក្នុងតំបន់។ ប្រទេសអាស៊ានខ្លះដែលមានបញ្ហាតំបន់ និងបញ្ហាផ្ទៃក្នុង អាចនឹងងាកទៅរកសហរដ្ឋអាមេរិក និងមួយចំនួនទៀតនឹងងាកទៅរកប្រទេសចិន និងរុស្ស៉ីដែលជាសម្ព័ន្ធមិត្តចិន។ នេះបើយោងតាមការអះអាងរបស់លោកបណ្ឌិត ឈាង វណ្ណារិទ្ធ សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្តកម្ពុជាដែលបានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែ មិថុនា ឆ្នាំ២០១៦។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២ មិថុនា ឆ្នាំ២០១៦)