Hello VOA៖ អត្ថន័យ និងគោលការណ៍នៃអភ័យឯកសិទ្ធិសភាក្នុងច្បាប់កម្ពុជា
Your browser doesn’t support HTML5
«អភ័យឯកសិទ្ធិសភា» គឺជាឧបករណ៍ផ្លូវច្បាប់ដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យតំណាងរាស្រ្តអាចបញ្ចេញមតិដោយសេរី និងអនុវត្តកាតព្វកិច្ចក្នុងនាមជាសមាជិកសភា ដោយមិនមានការភ័យខ្លាចពីការកាត់ទោស។ ប៉ុន្តែ អ្នកសង្កេតស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា បានមើលឃើញថា អភ័យឯកសិទ្ធិសភាស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែពាក្យនេះមិនមានភាពច្បាស់លាស់ និងត្រូវបានបកស្រាយទៅតាមនិន្នាការនយោបាយ។ លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ និងលោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានពិភាក្សាអំពីអត្ថន័យ និងគោលការណ៍នៃអភ័យឯកសិទ្ធិសភានេះ នៅក្នុងកម្មវិធី Hello VOA ពិសេស កាលពីថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០១៦។ (ឌី ខាំបូលី, Hello VOAរាជធានីភ្នំពេញ, ៣១ ឧសភា ២០១៦)