តើក្រុមហ៊ុន Apple នៅតែអាចច្នៃប្រឌិតអ្វីដែលថ្មីឬយ៉ាងណា?
Your browser doesn’t support HTML5
ក្រុមហ៊ុនដែលមានប្រាក់ចំណេញច្រើនបំផុតរបស់ពិភពលោកទើបតែធ្លាក់តម្លៃរបស់ខ្លួនកាលពីចុងខែមេសា នៅពេលដែលក្រុមហ៊ុន Apple ដែលមានស្នាក់ការនៅរដ្ឋ California បានរាយការណ៍មកថា ការលក់ទូរស័ព្ទ iPhone របស់ខ្លួនមានការធ្លាក់ចុះជាលើកដំបូងក្នុងរយៈ ១៣ឆ្នាំមកនេះ។ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានស្តីបន្ទោសទៅលើបញ្ហាប្រឈមនៃសេដ្ឋកិច្ចរបស់ចិនដែលបានធ្វើឲ្យប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះខ្សោយជាងមុន ប៉ុន្តែក្រុមអ្នកវិភាគថ្លែងថាកតា្តផ្សេងៗទៀតដែលប្រហែលជាបានធ្វើឲ្យមានផលប៉ះពាល់នេះ រួមមានទាំងការកើនឡើងនៃភាពសាបរលាបនៃទីផ្សារទូរស័ព្ទទំនើបទាំងនោះ ហើយក៏ប្រហែលមកពីកង្វះខាតនូវផលិតផលថ្មីៗផងដែរ។ ទោះជាយ៉ាងណាក៏ដោយវាមិនមែនជាអវសាន្តសម្រាប់ក្រុមហ៊ុនដែលមានតម្លៃជាងកន្លះទ្រីលាននោះទេ ប៉ុន្តែច្បាស់ណាស់ថា វាគឺជាក្តីបារម្ភមួយសម្រាប់អ្នកវិនិយោគដែលបារម្ភថា ក្រុមហ៊ុននេះដើរថយក្រោយ។ លោក Mil Arcega ជូនសេចក្តីរាយការណ៍។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕