បច្ចេកវិទ្យាពិភពនិម្មិតចាប់ផ្តើមវាយលុកចូលក្នុងទីផ្សារហើយ តែតើវាមានលក្ខណៈគ្រប់គ្រាន់ឬនៅ? (VOA វិទ្យាសាស្រ្ត ៦៤)
Your browser doesn’t support HTML5
តើលោកអ្នកមានដឹងអំពីបច្ចេកវិទ្យាពិភពនិម្មិត ឬជាភាសាអង់គ្លេសហៅថា virtual reality ដែរឬទេ? នៅក្នុងនាទីវិទ្យាសាស្រ្តរបស់ VOA នៅពេលនេះ យើងខ្ញុំនឹងនាំមកជូនលោកអ្នកនូវសេចក្តីរាយការណ៍មួយអំពីបច្ចេកវិទ្យាពិភពនិម្មិតនេះ។ អតិថិជនគ្រឿងអេឡិចត្រូនិចនិយាយថា ឆ្នាំ២០១៦គឺជាឆ្នាំដែលគេចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាពិភពនិម្មិត។ អតិថិជននៅទូទាំងពិភពលោកនឹងអាចទិញផលិតផលបច្ចេកវិទ្យាពិភពនិម្មិតជាច្រើនប្រភេទដែលនឹងដាក់លក់នៅក្នុងទីផ្សារ។ ដូច្នេះសំណួរគឺថា តើអតិថិជននឹងឃើញអ្វីខ្លះនៅពេលដែលពួកគេពាក់ឧបករណ៍ពិភពនិម្មិតនេះ។ លោកស្រី Elizabeth Lee នៃ VOA រាយការណ៍អំពីរឿងនេះពី Silicon Beach នៃទីក្រុង Los Angeles។ ហើយនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕