ក្មេងស្រី ១០.០០០នាក់ទៅមើលការងារពាក់ព័ន្ធនឹងជំនាញវិទ្យាសាស្រ្ត (VOA វិទ្យាសាស្រ្ត ៦៥)
Your browser doesn’t support HTML5
ចំនួនក្មេងស្រីដែលធំឡើងធ្វើជាអ្នកវិទ្យាសាស្រ្តគឺមានកម្រិតទាបបើធៀបនឹងចំនួនក្មេងប្រុស។ ហេតុដូច្នេះហើយទើបសារមន្ទីរវិទ្យាសាស្រ្តមួយនៅក្នុងទីក្រុង Denver កំពុងតែធ្វើការផ្លាស់ប្ដូរស្ថានភាពនេះ តាមរយៈការផ្តល់ឱកាសដល់ក្មេងស្រីរាប់ពាន់នាក់ឲ្យជួបជាមួយនឹងអ្នកវិទ្យាសាស្រ្តជាស្រ្តី និងដើម្បីជំរុញទឹកចិត្តពួកគេឲ្យស្វែងរកការងារពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត។ លោកស្រី Shelley Schlender រាយការណ៍អំពីកម្មវិធី «ក្មេងស្រីនិងវិទ្យាសាស្រ្ត» នេះ ពីទីក្រុង Denver ។ នាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕